ប្រាសាទលលៃ
ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
ប្រាសាទលលៃ | |
---|---|
ឈ្មោះ: | ប្រាសាទលលៃ |
អ្នកកសាង: | ព្រះបាទយសោវរ្ម័នទី១ |
កាលបរិច្ឆេទកសាង: | ៨៩៣ |
ឧទ្ទិសថ្វាយ: | ព្រះឥសូរ |
ស្ថាបត្យកម្ម: | ខ្មែរ |
ទីតាំង: | ស្រុកប្រាសាទបាគង ខេត្តសៀមរាប |
ប្រាសាទលលៃ ស្ថិតនៅខាងជើងផ្លូវជាតិលេខ៦ (សៀមរាប-ភ្នំពេញ)ត្រង់បង្គោល គីឡូម៉ែត្រលេខ១៣ បត់ចុះចម្ងាយ ៥០០ម៉ែត្រពីផ្លូវជាតិ ក្នុងភូមិលលៃ ឃុំប្រាសាទ បាគង ស្រុកប្រាសាទបាគង។ ប្រាសាទនេះស្ថិតនៅកណ្តាលបារាយណ៍ "ឥន្រ្ទតាដាក" ដែលមានបណ្តោយប្រវែង ៣៨០០ម៉ែត្រ និងទទឹង ៣០០ម៉ែត្រ នៅជិតព្រះ វិហារវត្តលលៃ ។ ប្រាសាទលលៃមានតួប៉ម៤ ធ្វើពីឥដ្ឋ សង់រៀងជាពីរជួរមុខក្រោយស្ថិតនៅលើទីទួលខ្ពស់កណ្តាល បារាយណ៍ មានសិលាចារឹកដូចប្រាសាទព្រះគោ បែរមុខទៅទិសខាងកើត ហើយមាន ទ្វារបពោ្ឆតបីទិសទ្វារចូលមួយ នៅលើ មេទ្វារប៉មទាំង៤ មានសិលាចារឹកចារស្មើដៃបៀ្របដូចអក្សរពុម្ព។ ចំណែកផែ្តរលើទ្វារមាន ក្បាច់រចនានៅ អមមាត់ទ្វារក្នុងប្រអប់ មានចម្លាក់ជារូបប្រាសាទមានទ្វារបាលដៃកាន់ ស៊ែររីត្រីសូល៍ ។ តួប៉មនីមួយៗ មានតម្កល់សិវលិង្គមិនតែប៉ុណ្ណោះមានឈ្មោះ អ្នកបំរើដែលទទួល នាទីផេ្សងៗពីគ្នាក្នុងការថែទាំនិង រៀបចំកិច្ចបូជាប្រចាំប៉មនីមួយៗ ។ ប្រាសាទនេះប៉មប្រាសាទមួយដួលរលំជិតអស់ នៅសល់ តែមួយផ្ទាំងតូចប៉ុណ្ណោះ រីឯប៉មបីទៀត មានសភាពចាស់ ទ្រុឌទ្រោមខ្លាំង ហើយនៅពេលបច្ចុប្បន្ន ។ ប្រាសាទលលៃកសាងនៅចុងសតវត្សទី៩ នៃគ,ស៨៩៣ ដោយព្រះបាទយសោវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយ ដល់ព្រះឥសូរ ក្នុង សាសនាព្រាហ្មណ៍ ។ តាមសិលាចារឹករបស់ប្រាសាទនេះ បានលំអិតអំពីពេលវេលាល្អ ដែលគេដេញគន់គូរឡើង ដើម្បីប្រារព្ធ ពិធីឆ្លង ពេលដែល ព្រះបាទយសោវរ្ម័នទី១ កសាងប្រាសាទលលៃ នេះប្រហែលជាព្រះអង្គចាប់ផ្តើមអនុវត្តគំរោងផ្លាស់រាជធានីពី "ហរិហរាល័យ" (តំបន់រលួសសព្វថៃ្ង) ទៅជា "យសោធរ" (តំបន់ឧទ្យានអង្គរសព្វថៃ្ង) ជាបណ្តើរៗ ។ តាមសិលាចារឹកដដែលឲ្យដឹងដែរថាទឹក នៅក្នុងបារាយណ៍នេះ ។ គឺសំរាប់ការប្រើប្រាស់នៅទីក្រុងហរិហរាល័យ និងសំរាប់ធ្វើស្រែចំការនៅតំបន់ នេះបច្ចុប្បន្នស្រះដែលនៅជុំវិញប្រាសាទ បាត់អស់ហើយក្លាយទៅជាវាលស្រែ ។ ប្រាសាទលលៃនេះមានក្រុមអង្គការសហគមន៍ ព្រះអាទិត្យអភិវឌ្ឍន៍កម្ពុជា ដែលជាមជ្ឈមមណ្ឌលបណ្តុះ បណ្តាលកុមារកំព្រាអនាថា និងក្រីក្រ នៅឈរចាំចែកខិត្តប័ណ្ណព័ត៌មានអង្គការរបស់ខ្លួនដល់ភ្ញៀវទេសចរ ដែលមកទស្សនាប្រាសាទគ្រាន់បានកំរៃខ្លះ ដើម្បី ផ្គត់ផ្គង់ម្អូបអាហារដល់កុមារនៅក្នុងអង្គការ ព្រោះអង្គការ នេះទើបនឹងបង្កើតឡើង ហើយមានការខ្វះខាតថវិកា ប្រាសាទនេះមានភ្ញៀវអន្តរជាតិទៅទស្សនា ជារៀងរាល់ថៃ្ង តែសំរាប់ភ្ញៀវជាតិវិញ កម្រមានទៅទស្សនាណាស់ ។
ឯកសារយោង
- អត្ថបទដកស្រង់ពីកាសែតកោះសន្តិភាព
Comments :
0 comments to “ប្រាសាទលលៃ”
Post a Comment