ប្រាសាទព្រះវិហារ Prasat Phreah Vihea
កំណាព្យប្រដៅសៀម
និពន្ធដោយ Khmer Students Association in Germany សូមមេត្តាជួយធ្វើការផ្សព្វផ្សាយបន្ត សូមអរគុណ
៚នែ៎!សៀមឈាមថោក | គំនិតស្មោកគ្រោក | លោភលន់ឥតខ្មាស់ |
ព្រះវិហារនេះណា | ពិតខ្មែរជាម្ចាស់ | សកលជ្រាបច្បាស់ |
គ្រប់ទីគ្រប់ឋាន។ | ||
៚នែ៎!សៀមចង្រៃ | កុំដេកស្រមៃ | អោយហួសក្តីស្មាន |
ព្រះវិហាររបស់ខ្មែរ | ឥតប្រកែកបាន | តុលាការបាន |
កាត់ក្ដីរួចហើយ។ | ||
៚នែ៎!សៀមទុរយស | ទៅផ្ទះវិញចុះ | កុំនៅកន្តើយ |
បើចង់សុខខ្លួន | ចេញកុំងាកក្រោយ | យើងប្រាប់អោយហើយ |
នេះការព្រមាន៕ |
កន្លែងដែលកំពុង ទាស់ទែងគ្នា
នេះជារូបដែលថៃគេគិតជាតួប្រាសាទ ជារបស់គេ
ប្រាសាទព្រះវិហារ មើលពីលើ (ដោយ ផែនទីរបស់ Google)
រូបភាព ការធ្វើបាតុកម្ម នៅប្រទេសថៃ ដែលទាក់ទងនិងប្រាសាទព្រះវហារ
ចំរៀងពីប្រាសាទព្រះវិហារ សូមស្ដាប់ៈ
ឬខារ៉ាអូខេ
៚ឱខេត្តព្រះវិហារវន្ទាថ្វាត់ថ្វាយ | ចិត្តមិនរសាយ ស្ដាយក្នុងឱរា |
ព្រឹក្សាជុំជិតបាំងបិទសិលា | ប្រាសាទថ្មដា វាសនារបស់ខ្មែរ។ |
៚ជ្រលងដងភ្នំចាំព្រំសីមា | សែនអនិច្ចា ដល់ប្រាង្គប្រាសាទខ្មែរ |
វល្លិ៍ព្រៃរុំព័ទ្ធរលាត់ដុះស្លែ | កេរអើយកេរខ្មែរ អ្នកស្នេហាជាតិ។ |
៚ណាមួយបច្ចាមិត្រ វាចង់យាយី | រងរឿងវាតទី សំភីគ្រប់ស្នៀត |
ធ្វើបាបប្រជាឲ្យវេទនាទៀត | នេះជាមារយាទពុតត្បុតអប្រិយ។ |
៚ព្រលឹងបុព្វបុរសដែលស្មោះខេមរា | ឋិតក្នុងចិន្ដា ចារដាស់ស្មារតី |
ថែកេរមត៌កស្រណោះទឹកដី | ដែលជាស្នាដៃ ខ្មែរអើយត្រូវចាំ៕៚ |
ខ្ញុំសូមរិះគន់បន្តិចក្នុងការតែងកំណាព្យខាងលើ
ប្រើពាក្យថា (គ្រប់ទីគ្រប់ឋាន) គឺប្រើពាក្យក្នុងការតែង ជាន់ន័យគ្នា មានវិធីរកពាក្យជាច្រើនទៀតដែលធ្វើ
អោយកំណាព្យនេះគួរជាប់ចិត្ត
សូមអរគុណ! សំរាប់ការចូលមកលេងរបស់ លោក ខ្មែរបុត្រា! ខ្ញុំបាទក៏មិនមែនជាអ្នកសរសេរនូវកំណាព្យនេះដែរ។ តែប្រសិនជាខ្ញុំវិភាគទៅដូចជាមិនមានអ្វីដែលគួរចោទសោះ។ ព្រោះអី ពាក្យកំណាព្យធ្វើយ៉ាងណា ឲ្យជួន ឲ្យមានន័យផងដែរ ហើយន័យនេះក៏ស្ដាប់ទៅ បើតាមខ្ញុំ ឋាននេះ យើងក៏អាច និយាយបានថា គ្រប់ប្រទេសក៏បាន ខ្ញុំក៏មិនជាអ្នកចេះដឹងផ្នែកអក្សរសាស្រ្តប៉ុន្មានទេ ទុកឲ្យប្រិយមិត្រយើង ជួយវិភាគផងទៅចុះ។