សិល្បៈចម្រៀងចាប៉ីខ្មែរ | |
(បទពាក្យ ៨) | |
ដោយ មៀច ប៉ុណ្ណ | |
ឧបករណ៍តន្រីចាប៉ីដងវែង | បូកនឹងសំឡេងចម្រៀងប្រគំ |
សូរស័ព្ទកាព្យឃ្លោងពិរោះរងំ | បំពេអារម្មណ៍សក្តិសមស្រស់ស្រាយ ។ |
សិល្បករខ្មែរពូកែកំណាព្យ | ជួនជាប់ដរា បច្រៀង បរិយាយ |
ជារឿងកំប្លែងបានសើចសប្បាយ | ឆ្លងឆ្លើយដោះស្រាយល្បាយល្បងបញ្ញា ។ |
បើមានដៃគូរច្រើនច្រៀបង្អាប់ | សៀតស៊កសាស័ព្ទរ៉ាយរ៉ាប់វោហារ |
តបទៅតាមមកខោខំតវ៉ា | សំដីផ្លែផ្កាចំអន់ឡែបខាយ ។ |
រដូវទំនេររិះរេលំហែ | ពន្លឺព្រះខែចែងចាំងត្រសាយ |
អ្នកស្រុកអ្នកភូមិញាតិមិត្តជិតឆ្ងាយ | ហេតុចង់សប្បាយមូលមកជួបជុំ ។ |
វាតទីដំកង់កណ្ដាលទីធ្លា | យាយតាមីមាកំលោះក្រមុំ ។ |
ខ្លះឈរអង្គុយកន្លែងសមរម្យ | ចាំស្ដាប់ជិតជុំទ្រហឹងអឺងអាប់ ។ |
អ្នកច្រៀងតម្រូវទៅតាមបំណង | ស្នើរយោបល់ឆ្លងបំណងអ្នកស្ដាប់ |
ចង់ស្ដាប់ល្បែងល្បងឬចង់បង្អាប់ | ឬមួយចង់ ស្ដាប់ ស័ព្ទរឿងបុរាណ |
ព្រលប់ផ្កាយព្រាតអាធ្រាត្រផ្កាយជុំ | សំឡេងរងំចាប៉ីចំណាន |
បើកបទបង្គំតាមដោយដើមដាន | គោរព សន្ដានមីងមាយាយតា ។ |
ចាប់ចូលសាច់រឿងបុរាណកវី | សូរស័ព្ទចាប៉ីផ្សំនឹងវាចា |
បន្លឺចម្រៀងក្រអួនវោហារ | ថ្ងូចថ្ងូរវាចាពិរោះជាប់ចិត្ត ។ |
ត្រង់ឆាកព្រាត់ប្រាសនិរាសគូគាប់ | អ្នកស្ដាប់ស្រពាប់ស្រពោនអាណិត |
ដល់តួរងគ្រោះបែកបាក់ | ស្នេហ៍ស្និទ្ធត្រូវយក្សបង្ខិតបង្ខំទៅឆ្ងាយ ។ |
ស្រីៗអ្នកស្ដាប់ដែលមានចិត្តទន់ | ឃើញតួទារុណឈឺចាចាប់ចិត្តកាយសម្រក់ |
ទឹកភ្នែកយំយែកសោកស្ដាយ | ស្រណោះអាល័យតួអង្គតួឯក ។ |
លុះដល់ឆាកប្រយុទ្ធជៀងជាក់ | ក្សត្រានិងយក្សខ្លាំងក្លាអនេក |
ពលយក្សក្រៃក្រាស់ធំៗចម្លែក | ងងឹតពេញមេឃបាំងសែងសុរិយា ។ |
កងទ័ពក្រុងមារកត់ត្រាមិន | បាន មិនមែនវាល់ឡានដូចទ័ពមនុស្សា |
វាល់នឹងសមុទ្រច្រើនផុតមាត្រា | សាហាវហានក្លាដូចអសនី ។ |
ខ្លះកាន់លំពែងដាវដំបង | ខ្លះជិះលើខ្នងមហឹសា-ដំរី |
ខ្លះជាសេនារេហ៍ពលដើរដី | ខ្លះហិចហោះខ្មីលើអាកាសា ។ |
ស្រែកហ៊ោសន្ធាប់ញាប់ញ័រប្រថពី | វាសវាត់គ្រវីអាវុធមុតថ្លា |
សម្លុតសម្លឹងខឹងនឹងក្សត្រា | ជាអង្គមនុស្សាឫទ្ធិក្លាហៅហាន |
អ្នកច្រៀងធ្វើត្រាប់តាមកាយវិការ | ជួនហក់ឆ្លេឆ្លាជួនពើតពើងប្រាណ |
គ្រវីចាប៉ីធ្វើតាមលំអាន | យក្សយង់ក្សត្រាប្រហាក្សិណក្ស័យ |
ស្ដេចនាំនាងនាថរិលវឹងបិរី | ឆ្លាស់ឆ្លងដងព្រៃជ្រលងបព្វតា ។ |
រាយរាប់រុក្ខជាតិព្រៃភ្នំក្រំថ្ម | ជ្រោះជ្រង លំអ ដែនអរញ្ញវា |
រៀបរាប់សត្វម្រឹគបក្សីបក្សា | រាប់អស់មច្ឆាហែលតាមទឹកហូរ ។ |
រាប់ទាំងបុប្ផាគន្ធាសព្វសាយ | ភូមរីទាំង ឡាយក្រេបរសពិដោរ |
ក្លិនរសាត់ឆ្ងាយភាយតាមវាយោ | ហាក់ដូចជាស្នូរនៃតួរ្យតន្រ្តី ។ |
ឱ ! កវីខ្មែរពូកែបណ្ដាច់ រចនា | ពាក្យពេចន៍ល្បិចល្បងល្បាញល្បី |
ឱ ! អ្នកចម្រៀងច្រៀងលេងសំដី | ដេញភ្លេងបំភ្លៃពិរោះភរិម្យ ។ |
ឱ ! រាត្រីខ្មែរខែរះភ្លឺថា | រីករាយចិន្ដាអធ្រាត្រដាស់ទុំ |
ស្ដែងស្ដាប់ចម្រៀងបំពេសង្គម | បបោសអារម្មណ៍សំងំសុខសាន្ត ។ |
នាំគ្នាការពារថែវប្បធម៌ជាតិ | កុំឲ្យរវាតទើបជាតិថ្កើងថ្កាន |
រក្សាគង់វង្សកេរពីបុរាណត | ទៅសន្ដានរឿង ដរាប អើយ |
សិល្បៈចម្រៀងចាប៉ីខ្មែរ
Subscribe to:
Post Comments (Atom)
Comments :
0 comments to “សិល្បៈចម្រៀងចាប៉ីខ្មែរ”
Post a Comment