អ្នករៀនដើម្បីជាតិ | ||
ហៃកុមារា | ចូរខំនាំគ្នា | រៀនអក្សរសាស្រ្ត |
ចូរកុំរត់លេង | ត្រូវនឹកអៀនខ្មាស | ហាត់អានឲ្យច្បាស់ |
| សរសេរឲ្យត្រូវ ។ |
|
រៀនសូត្រឲ្យចេះ | អស់អាថ៌ចំណេះ | កុំឲ្យសត្រូវ |
ញាំញីលើក្បាល | ចិរកាលតទៅ | នាំឲ្យអាស្រូវ |
| ថោកដល់ជាតិទៀត ។ |
|
រដ្ឋខ្មែរតូចណាស់ | ចូរប្រែក្រឡាស់ | រិះរេរកស្នៀត |
កុំនៅឡែឡ | ខាតពេលបង់សៀត | នាងអើយខំឆ្លៀត |
| ទាន់នាងនៅក្មេង ។ |
|
ចូរនាងជឿថា | រដ្ឋនឹងថ្លៃថ្លា | ដោយសារនាងឯង |
ដែលខំស្វាធ្យា | ដើម្បីចាត់ចែង | តាំងផ្ទះសម្បែង |
| ឲ្យល្អដូចគេ ។ |
|
ន. មោ . ក.ខ | ហាត់អានឲ្យល្អ | កុំនៅទំនេរ |
ដីសខ្មៅដៃ | ព្យាយាមសរសេរ | កុំចាំគ្រូជេរ |
| រៀនសោះគេថា ។ |
|
កុំដូចមនុស្សខ្វាក់ | តាមកែគេញាក់ | ឆ្វេងស្ដាំតាមការ |
ពួកជនបែបនេះ | មានក្នុងតម្រា | ថានាំអាត្មា |
| ទៅរកក្ដីទុក្ខ ។ |
|
១.២៣.៤ | បូកសងតាមក្បួន | គុណចែកតាមមុខ |
កុំធ្វេសប្រហែល | ខំឡើងគ្រប់ស្រុក | ទើបរដ្ឋបានសុខ |
| រស់រានក្សេមក្សាន្ត ។ |
|
អនាគតគឺអ្នក | ដូច្នេះត្រូវស្មគ្រ | កុំទំរន់ប្រាណ |
នឿយហត់កុំត្អូញ | យកចេះឲ្យបាន | ខ្លួននាងថ្កើងថ្កាន |
| ពីព្រោះនឿយមុន ។ |
|
ខំគូរសំគូរ | អស់ទាំងគំនូរ | ធ្ងន់ស្រាលខំពុន |
ចំណេះនេះហើយ | ដែលនាំនូវគុណ | បុណ្យសក្តិទ្រព្យធន |
| ដល់ជាតិដល់អ្នក ។ |
|
ជំនួញជួញប្រែ | ជាតិគេធ្វើតែ | បន្លំលួចលាក់ |
បិទភ្នែកខ្មែរស៊ី | ព្រោះជាតិខ្មែរខ្វាក់ | នាងអើយគួរភ្ញាក់ |
| ខំរុលទៅមុខ ។ |
|
រៀនដើម្បីអ្វី | ដើម្បីទឹកដី | ចូរចងចាំទុក |
រដ្ឋកម្ពុជា | កេរិ៍ម៉ែឪពុក | សាងបានជាស្រុក |
| ដោយសារសាច់ឈាម ។ |
|
បើជាតិត្រូវការ | នាងកុំសាវ៉ា | ថយក្រោយទីមទាម |
ស្ទុះស្មគ្របំរើ | ឲ្យទាន់ពេលភ្លាម | នោះទើបបដល់ពាម |
| គឺសុខសប្បាយ ។ |
|
ទោះរស់ទោះស្លាប់ | ស្រីប្រុសប្រញ៉ាប់ | ត្រូវបូជាកាយ |
ដល់មាតុភូមិ | កុំបីនឿយណាយ | ជីវិតកុំស្ដាយ |
| ស្ដាយត្រង់តែជាតិ ។ |
|
បើសត្រូវជិះជាន់ | ព្រួតតកុំគ្រាន់ | វាយវាឲ្យឃ្លាត |
កុំដេកផ្សងព្រេង | ត្រូវវាយឲ្យព្រាត់ | វាយឲ្យខ្ទាយខ្ទាត់ |
| ចាកពីទឹកដី ។ |
|
ត្រូវប្ដូរជីវិត | ស្លាប់រស់កុំគិត | ណានាងប្រុសស្រី |
រស់នៅខ្ញុំគេ | មិនប្រសើរអី | ស្លាប់ព្រោះបូរី |
| ជយោស្លាប់ចុះ ។ |
|
បើនាងបណ្ដោយ | ដល់ទៅថ្ងៃក្រោយ | គ្មានបញ្ញាឆ្លុះ |
ព្រោះខ្ជិលពុំរៀន | គំនិតតុញតុះ | ដល់ដឹងថាខុស |
| ចាស់ជ្រុលទៅហើយ ។ |
|
ពេលកន្លងទៅ | អ្នកនាងស្រែហៅ | ពុំវិលវិញឡើយ |
នៅកមេងត្រូវប្រឹង | កុំធ្វើព្រងើយ | នែអ្នកនាងអើយ |
| មកទៅ ! មកទៅ ! ។ |
|
មកទៅសាលា | នាងកណ្ដៀតក្ដារ | ក្រាបលាម៉ែឪ |
បបួលមិត្តភក្តិ | កុំគិតកាក់នៅ | ខំរៀនណាពៅ |
| អ្នកនាងកូនខ្មែរ ។ |
|
ម៉ែឪសប្បាយ | ចិត្តលោកខ្វល់ខ្វាយ | ខិតខំធ្វើស្រែ |
នាងសង្វាតរៀន | ឲ្យបានពូកែ | កុំយំឡែឡែ |
| ខ្មាស់ជាតិជិតខាង ។ |
|
គុណគ្រូត្រូវស្គាល់ | យប់ថ្ងៃនាងគាល់ | ផ្ទិតផ្ទង់សំអាង |
គឺគ្រូនេះហើយ | ដែលជួយកសាង | វាសនាសំណាង |
| ឲ្យនាងរាល់គ្នា ។ |
|
ចូរនាងចងចាំ | អស់ទាំងបណ្ដាំ | ខាងលើនេះណា |
ព្រឹកស្អែកត្រៀមខ្លួន | ចេញចរយាត្រា | ឆ្ពោះទៅសាលា |
| ខំសិក្សាអឺយ ។ |
|
អ្នករៀនដើម្បីជាតិ
Subscribe to:
Post Comments (Atom)
Comments :
0 comments to “អ្នករៀនដើម្បីជាតិ”
Post a Comment