Join Easy-Forex, THE site for forex trading. Best Website for hosting
Download Forex Joe's Free Book
You Know Free Practice Trading Account,Trading Forex A currency trade is the simultaneous buying of one currency and selling of another one. The currency combination used in the trade is called a cross (for example, the euro/US dollar, or the GB pound/Japanese yen.). The most commonly traded currencies are the so-called "majors" – EURUSD, USDJPY, USDCHF and GBPUSD.

នរោត្ដម សីហនុ SIHANOU - KHMER KING

នរោត្ដម សីហនុ អតីតព្រះមហាក្សត្រ​នៃ ​ព្រះរាជាណាចក្រ​កម្ពុជា

កំពុង​រៀបចំ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អង្គ​ប្រសូត្រ​នៅ​ថ្ងៃ​អង្គារ ១១ កើត ខែ​កក្ដិក ឆ្នាំ​ច ចត្វា​ស័ក ព.ស.​២៤៥៦ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា


ព្រះ​ប្រវត្តិ​


ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​អង្គ​ប្រសូត្រ​នៅ​ថ្ងៃ​អង្គារ ១១ កើត ខែ​កក្ដិក ឆ្នាំ​ច ចត្វា​ស័ក ព.ស.​២៤៥៦ ត្រូវ​នឹង​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា



ការ​សិក្សា


ពី​ឆ្នាំ​១៩៣០ ដល់​ឆ្នាំ​១៩៤០ ព្រះ​អង្គ​បាន​ចូល​សិក្សា នៅ​សាលាបឋមសិក្សា Francois Baudoin និង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ រាជធានី​ភ្នំពេញ។ បន្ទាប់មក ព្រះអង្គ​បាន​បន្ត​ការ​សិក្សា​នៅ​វិទ្យាល័យ​បារាំង សាសលូឡូបា (Chasseloup Laubat) នៅ​ព្រៃនគរ (វៀតណាម​ខាង​ត្បូង)។

នៅ​ឆ្នាំ​១៩៤៦ និង​១៩៤៨ ព្រះអង្គ​បាន​បន្ត​ការ​សិក្សា​ជាន់​ខ្ពស់ នៅ​សាលា​អនុវត្ត​ទ័ព​សេះ និង​កងទ័ព​រថ​ពាស​ដែក​នៅ​សូមៀរ (Saumur) ប្រទេស​បារាំង


ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា


ការ​គ្រង​រាជ្យ​សម្បត្តិ​លើក​ទី​១


នៅ​ខែ​មេសា ឆ្នាំ​១៩៤១ ក្រុម​ប្រឹក្សា​ព្រះរាជ​បល្ល័ង្គ បាន​ជ្រើស​តាំង និង​ថ្វាយ​ព្រះរាជ​ឋានៈ​ព្រះអង្គ​ជា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​រាជធានី​ភ្នំពេញ។ ព្រះ​អង្គ​ឡើង​គ្រង​រាជសម្បត្តិ​នៅ​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​១៩៤១។


ការ​គ្រង​រាជ្យ​សម្បត្តិ​លើក​ទី​២


ព្រះរាជ​បូជនីយកិច្ច


ក្នុង​ឆ្នាំ​១៩៤៧ ព្រះបាទ​សម្ដេច​ព្រះ​នរោត្ដម សីហនុ ព្រះអង្គ​មាន​មហាជោគជ័យ​ក្នុង​ការ​ទាមទារ​ឲ្យ​រាជាណាចក្រ​ថៃឡង់ដ៍ សង​មក​ព្រះរាជអាណាចក្រ​កម្ពុជា​វិញ​ជា​ដាច់​ខាត​នូវ​ខេត្ត​ខ្មែរ ដែល​ក្នុង​ពេល​មាន​ចម្បាំង​សកលលោក​លើក​ទី​២ ថៃឡង់ដ៍​បាន​យក​ពី​កម្ពុជា​ទៅ គឺ​ខេត្ត​បាត់ដំបង សៀមរាប កំពង់ធំ ស្ទឹងត្រែង។ ឆ្នាំ​១៩៤៩ ព្រះអង្គ​បាន​ទាមទារ​ឲ្យ​ប្រទេស​បារាំង​បញ្ឈប់ ​នូវ​សន្ធិសញ្ញា​អាណាព្យាបាល ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤។ នៅ​ឆ្នាំ​១៩៤៩​ដដែល ព្រះអង្គ​បាន​ឡាយ​ព្រះហត្ថលេខា លើ​សន្ធិសញ្ញា​ឯករាជ្យ ដែល​ប្រទេស​បារាំង​ព្រម​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់​នូវ​ឯករាជ្យ​របស់​ព្រះរាជអាណាចក្រ​កម្ពុជា។ សន្ធិសញ្ញា​ឆ្នាំ​១៩៤៩ នេះ លុប​ចោល​នូវ​សន្ធិសញ្ញា​អាណាព្យាបាល​ឆ្នាំ​១៨៦៣ និង​ឆ្នាំ​១៨៨៤។ ពី​ឆ្នាំ​១៩៥២ ដល់​១៩៥៣ ព្រះអង្គ​បាន​យាង​បំពេញ​ព្រះរាជបូជនីយកិច្ច​ទាមទារ​កេតនភណ្ឌ​ឯករាជ្យ​១០០​ភាគរយ​ជូន​ជាតិ​មាតុភូមិ។ នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣ ដោយ​ស្នា​ព្រះហត្ត​ដ៏​ឧត្ដុង្គឧត្ដម​របស់​ព្រះអង្គ ព្រះរាជអាណាចក្រ​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ទាំង​ស្រុង​ពី​សាធារណរដ្ឋ​បារាំង។ ប្រជារាស្ត្រ​កម្ពុជា​ទូទាំង​ប្រទេស សូម​ថ្វាយ​ព្រះ​កិត្តិនាម​ព្រះអង្គ​ជា "​ព្រះ​មហាវីរបុរស​ជាតិ - ព្រះ​បិតា​ឯករាជ្យ​ជាតិ​"។

នរោត្ដម សីហនុ
ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​នរោត្ដម សីហនុ
ព័ត៌មាន​មួយ​ចំនួន​ពី​ព្រះអង្គ
ព្រះនាម​ពេញ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​ នរោត្ដម សីហនុ
ព្រះនាម​ដើម នរោត្ដម សីហនុ
ព្រះបរម​នាម ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធពង្ស អគ្គមហាបុរសរតន៍ និករោត្ដម ធម្មិកមហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅ​ក្រុង​កម្ពុជា​ធិបតី
ប្រសូត ៣១ តុលា ១៩២២
បិតា នរោត្ដម សុរាម្រិត
មាតា ស៊ីសុវត្ថិ​វឌ្ឍនា
រាជា​ភិសេក លើក​ទី​១ ២៤ កញ្ញា ១៩៩៣
រជ្ជកាល​មុន ស៊ីសុវត្ថិ មុនីវង្ស
រជ្ជកាល​បន្ត នរោត្ដម សុរាម្រិត
ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​នរោត្ដម សីហនុ
រាជា​ភិសេក លើក​ទី​២ ២៤ កញ្ញា ១៩៩៣
រជ្ជកាល​មុន នរោត្ដម សុរាម្រិត
រជ្ជកាល​បន្ត នរោត្ដម សីហមុនី
ព្រះ​បរម​នាម​កិត្តិយស ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរ​ក្សត្រ ព្រះ​វរ​រាជ​បិតា​ឯករាជ្យ បូរណភាពទឹក​ដី និង​ឯកភាព​ជាតិ​ខ្មែរ
ព្រះ​រាជ​អគ្គ​មហេសី នរោត្ដម មុនីនាថ សីហ

Related Posts by Categories



U want get it? click here | Yul Jet

Comments :

0 comments to “នរោត្ដម សីហនុ SIHANOU - KHMER KING”

:)) ;)) ;;) :D ;) :p :(( :) :( :X =(( :-o :-/ :-* :| 8-} :)] ~x( :-t b-( :-L x( =))

 

Blogger Torturial

Visitor From...

Followers

Copyright © 2009 by Blogger Torturial , Help Blogger , Fixs Blogger, Techlogy today

Join Easy-Forex, THE site for forex trading. Best Website for hosting
Download Forex Joe's Free Book
Template by Blog Templste 4 U | Blogspot Tutorial