Join Easy-Forex, THE site for forex trading. Best Website for hosting
Download Forex Joe's Free Book
You Know Free Practice Trading Account,Trading Forex A currency trade is the simultaneous buying of one currency and selling of another one. The currency combination used in the trade is called a cross (for example, the euro/US dollar, or the GB pound/Japanese yen.). The most commonly traded currencies are the so-called "majors" – EURUSD, USDJPY, USDCHF and GBPUSD.

Create a Blog by Blogger!

How to Create!
In this Page to show you to do clearly about how to create blog and how important is

រៀនបង្កើតនិងប្រើប្រាស់មួយប្លុក(Blog) តាមប្រព័ន្ធប្លុក Blogger

កាលពីថ្ងៃមុន មានបងចំរើន គាត់ជាអ្នកកាសែត​ គាត់បានមកសួរខ្ញុំថាៈ
chamroeun ung_chamroeun@yahoo.fr

Hi Socheat, m journalist for Cambodge Soir Hebdo, i really like yr blog. Now m writing an article about the Cambodian bloggers. So i want to ask u some questions. – Why u created a blog? – Is it important? – All bloggers are good persons or not? – Please tell me about u (who are u? where r u?)

ការបង្កើតប្លុក ខ្ញុំគិតថា វាអាស្រ័យលើមនុស្ស ប្រសិនជា បើមនុស្សមាន ឧត្ដមគតិខ្ពស់ គេធ្វើអ្វី ក៏ជាប្រយោជន៍​ដល់អ្នកដទៃ​ដែរ តែប្រសិនជា អ្នកដែលគ្មា​នគិតដល់​ប្រយោជន៍របស់អ្នក ដទៃ អាចបង្កើតប្លុក ដែលធ្វើឲ្យសង្គមកើត ភាពវឹកវរបាន ដូចជា រូប ឬរឿងអាសអាភាស មកដាក់ឲ្យ​អ្នកចូលមកមើល កើតភាពភ្លើតភ្លើនបាន។ នេះក៏ទាក់ទងនឹងការបង្កើតប្លុក ដូចបងចំរើន គាត់សួរខ្ញុំខាងលើ គឺវាស្រ័យលើមនុស្ស។
ហើយខាងក្រោមនេះជាផលប្រយោជន៍នៃការបង្កើតប្លុក។

​​​ មិនថាឡើយតែ កាសែតទស្សនាវដ្តីខ្មែរ ឬ បរទេស ទើបអាចដាក់ផ្សាយ ដំណឹងផ្សេងៗ ទៅតាមបំណង របស់អ្នកនោះទេ សូម្បីតែអ្នក ក៏អាចដាក់ផ្សាយ ពត៌មានដោយខ្លួនឯង លើបណ្តាញ អិនរើណែត (Internet) ដែរ។ វិធីដាក់ផ្សាយពត៌មាន ដោយឥតគិតថ្លៃ និងរហ័សទាន់ចិត្ត គឺ តាមរយះប្លក (Blog)។ ពត៌មានផ្សព្វផ្សាយតាមប្លុក (Blog) នឹងអាចទៅដល់អ្នកអាន នៅគ្រប់ទិសទី​នៃពិភពលោក ដូចជាសហរដ្ឋអាមេរិក បារាំង អូស្រ្តាលី..., ឬ ប្រទេសអ្នកក្រនិងផ្តាច់ការ (ភូមា) ឬ ប្រទេសជិតខាងកម្ពុជា មាន ប្រទេសសៀម លាវ យួន និងខ្មែររួមឈាម នៅកម្ពុជាក្រោម ជាដើម។

អ្នកអាចដាក់ផ្សាយតាមប្លុក (Blog) ពត៌មានគ្រប់ប្រភេទ តាំងពីពត៌មានល្អ ដល់ពត៌មានអាក្រក់, ពីពត៌មានរីករាយ ដល់ពត៌មានរួមមរណៈទុក្ខ, ពីពត៌មានរំភើប (កូនខ្មែរពូកែ ដែលទទួល ពានរង្វាន់អន្តរជាតិ) ដល់ពត៌មានញាក់សាច់ ( រលកសមុទ្រជូណាមី, បាតុកម្មរបស់លោកសង្ឃ និងប្រជាពលរដ្ឋភូមា ប្រឆាំងពួកផ្តាច់ការភូមា ជាដើម...) ព្រោះការផ្សព្វផ្សាយពត៌មាន តាមប្លុក ជាការផ្តល់ដំណឹង ដល់មហាជន អោយជួយផ្តល់យោបល់ ស្វែងយល់បញ្ហា។ យ៉ាងណាមិញ អ្នកក៏អាចដាក់ផ្សាយពត៌មាន អំពីខ្លួនអ្នក, កុមារភាព, គ្រួសារញាតិមិត្ត, ភាពស្រស់ប្រិមប្រិយ នៃភូមិ/ឃុំ/សង្កាត់ ដែលអ្នកកំពុងរស់នៅ, ប្រទេសជាតិជាទីកំណើត របស់អ្នក, ការងារពាណិជ របស់អ្នក, ក្តីកង្វល់ ចំពោះបញ្ហាអ្វីមួយ របស់ប្រទេសជាតិ ដើម្បីរួមគ្នាដោះស្រាយ។ អ្នកក៏អាច ដាក់ប្រកាស (Post) ហាត់រៀនផ្សេងៗដូចជា ផ្សំថ្នាំបូរាណខ្មែរ ហាត់រៀនធ្វើម្ហូបខ្មែរ, ហាត់រៀនច្រៀងបទខ្មែរ ឬ បទបរទេស, ហាត់រៀនរាំចង្វាក់ខ្មែរ ឬ ចង្វាក់បរទេស; ឬ បិទប្រកាស អំពីដំណឹងស្វែងរក មិត្តកុមារភាព មិត្តរួមថ្នាក់ មិត្តរួមជំនាន់ មិត្តរួមការងារ មិត្តរួមវិជ្ជាជីវៈ .. ល..រាប់មិនអស់ទេ ស្រេចតែលើ គំនិត​ឆ្នៃប្រឌិត របស់អ្នក។ តើធ្វើយ៉ាងណា ទើបអាចទាក់ទាញ អិនរើណែតករ (Internet users) ជាអតិបរិមា អោយអានពត៌មាន លើប្លុករបស់អ្នក? មានចំណុចជាច្រើន អាចទាក់ទាញ អិនរើណែតករ (Internet users) តាមរកអានពត៌មាន លើប្លុករបស់អ្នក ប៉ុន្តែចំណុចចំបង ដែលម្ចាស់ប្លុកត្រូវដឹង ដូចជា៖

* ការដាក់ចំណងជើងនៃប្លក៖ ចំណងជើងប្លុក (Blog Titles) ជាទំនាក់ទំនាញអ្នកអាន យ៉ាងសំខាន់ បន្ទាប់ពីខ្លឹមសារប្រកាស (Post​ meanings) នីមួយៗក្នុងប្លុក។ ជារួម មានពីរប្រភេទចំណងជើង គឺ ចំណងជើងបង្ហាញ ខ្លឹមសារ​ផ្ទាល់ និង ចំណងជើង​បង្ហាញ ខ្លឹមសារប្រយោល។ ចំណងជើងខ្លឹមសារផ្ទាល់ ដូចជា ១ ២ ៣ ៤ ៥ ៦ ៧ រីឯ ចំណងជើងខ្លឹមសារប្រយោល ១ ២ ជាដើម។
* ការតាក់តែងប្លុក៖ ពណ៌និងក្រមអក្សរ,​ ពណ៌ក្បាលទំព័រនៃប្លុក, សណ្តាប់ធ្នាប់នៃអត្ថបទ
* ផលប្រយោជនៃប្លុក៖ តើប្លករបស់អ្នកមានផលប្រយោជអ្វី ដល់អ្នកអាន? (អប់រំ, ផ្សាយពត៌មាន, កំសាន្ត, ...)
* លាតត្រដាងការពិត នៃមួយអាថកំបាំង៖ ករណី ខ្សែស្រឡាយអ្នកលួចជាតិ របស់ Global Witness, ជ្រុងថ្មីមួយនៃប្រវត្តិសាស្ត្រ ឬ ទឹកដីនៃប្រទេសកម្ពុជា ជាពិសេសតាមព្រំដែន ខ្មែរ-យួន ឬ តាមព្រំដែនខ្មែរ-សៀម, ...
* អ្វីដែលអ្នកអានចង់ដឹង៖ ពត៌មានក្តៅ ដូចជាសភាពការ មុនបោះឆ្នោតសកល នៅប្រទេសកម្ពុជា ចាប់ពីពេលនេះដល់ថ្ងៃ បោះឆ្នោតសកលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨, បាតុកម្មដ៏ធំមួយនៅភូមា នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៧...
* ទីផ្សារអ្នកអាន៖ គ្រប់ស្រទាប់? យុវជន? អ្នកជនបទ? ទេសចរ? មានន័យថា អ្នកអាន គឺ អតិថិជននៃប្លុក
* លើសពីហ្នឹង អ្នកមិនត្រូវកំណាញ់ពេកទេ ដោយគ្រាន់តែដាក់តំណភ្ជាប់(Links) នៅក្នុងប្លុករបស់អ្នក នូវប្លុក ឬ វែបសាយដទៃទៀត ដែលមានប្រយោជ ដល់អ្នកអាន ព្រោះបើ អ្នកគិតតែពីខ្លួនអ្នក អ្នកច្បាស់ជាត្រូវឆ្ងាយ ពីបណ្តាញអ្នកអាន (Readers network) ហើយ
* ហើយកុំភ្លេចផងដែរ អ្នកគួរដាក់វិចាររបស់អ្នក ទៅក្នុងប្លុកផ្សេងៗ ដែលអ្នកបាន ស្វែងរកឃើញ លើអិនរើណែត ព្រោះនេះជាវិធី ស្វែងរកទីផ្សារ (ម៉ាខឺត៍ធិញ:Marketing) ដើម្បីអោយគេស្គាល់ ផលិតផល (products) ដែលអ្នកមាន
* លើសពីហ្នឹង វិធីពិសេស អោយគេដឹងថា អ្នកមានប្លុកដែរនោះ គឺ "ទៅគោះទ្វារ តាម ប្រអប់សំបុត្រមែវល៍" ដោយផ្ញើឈ្មោះប្លុក របស់អ្នក ទៅអាស័យដ្ឋានអ៊ីមែវល៍ ទាំងនោះ។ មិនមានអ្នកណា ប្រកាន់អ្នកទេ ព្រោះនោះជា ដំណឹងល្អសំរាប់គេ ហើយក៏សំរាប់អ្នក ផងដែរ។ វិធីស្វែងរក ដោយប្រសិទ្ធិភាព ឈ្មោះប្រអប់សំបុត្រ តាមYahoo គឺ ចុចទីនេះ ។

តើអ្នកណាខ្លះ អាចបង្កើតប្លកបាន? ប្រជាពលរដ្ឋខ្មែរគ្រប់រូប មិនថាកុមារ ឬ មនុស្សពេញវ័យ, មិនថាប្រុស ឬ ស្រី, មិនថាជនពុករលួយ ឬ អ្នកត្រឹមត្រូវ, មិនថាជនផ្តាច់ការ ឬ អ្នកប្រជាធិបតេយ្យ, ... អោយតែចេះ ប្រើប្រាស់ខំព្យូរើខ្លះ សុទ្ធសឹង អាចបង្កើតប្លក ដោយងាយ តាមប្រកាសណែនាំនេះ។

១ - បង្កើតប្លុក (Blog) តាមប្រព័ន្ធប្លុក Powered By Blogger
1


ចុចទីនេះ ដើម្បីចុះឈ្មោះបង្កើត មួយប្លុក តាមប្រព័ន្ធ Blogger
2




បង្កើតមួយគណនី Google រួចចុច Continue
3




បង្កើតមួយប្លុក (ដាក់ចំណងជើង និង ឈ្មោះប្លុក) រួចចុច Continue
4



ចុច Continue
5



ប្លុករបស់អ្នក ត្រូវបានបង្កើតហើយ, ចុច START POSTING (ចាប់ផ្តើម ដាក់ប្រកាស)
6



២​​ - ប្រើប្រាស់ប្លក(Blog)
ចុចទីនេះ ដើម្បីចូលទៅក្នុងប្លក
7




វាយឈ្មោះអ៊ីមែវល៍, លេខសំងាត់ចុច SIGN IN ​ដើម្បី ពិនិត្យចូល

=====================

បន្ទាប់មកលោកអ្នកអាចធ្វើទៅតាមវគ្គនិមួយដូចខាងក្រោមៈ
How to...

Related Posts by Categories



U want get it? click here | Yul Jet

Comments :

0 comments to “Create a Blog by Blogger!”

:)) ;)) ;;) :D ;) :p :(( :) :( :X =(( :-o :-/ :-* :| 8-} :)] ~x( :-t b-( :-L x( =))

 

Blogger Torturial

Visitor From...

Followers

Copyright © 2009 by Blogger Torturial , Help Blogger , Fixs Blogger, Techlogy today

Join Easy-Forex, THE site for forex trading. Best Website for hosting
Download Forex Joe's Free Book
Template by Blog Templste 4 U | Blogspot Tutorial