បំណងរបស់ពុក | |
.ប៉ាភ្ជួរ ប៉ារាស់កាប់គាស់លី | ខិតខំសំភីរៀងរាល់ថ្ងៃ |
បង្ហូរញើសឈាមក្រោមក្តៅថ្ងៃ | ប្រយោជន៍ដើម្បី ប្រពន្ធកូន។ |
.ខ្លួនប៉ាធានា គ្រប់កិច្ចការ | ចាត់ទុកអាត្មាដូចជាក្បូន |
បញ្ជិះចម្លងរាល់រូបកូន | សណ្តោងសណ្តូនដល់ត្រើយនាយ |
.ការងារធ្ងន់ស្រាលប៉ាមិនគិត | លំបាកផ្លូវចិត្ត ឬផ្លូវកាយ |
ពេលណាឃើញកូនសើចសប្បាយ | ទុក្ខប៉ារសាយ ស្បើយមួយគ្រា |
.ប៉ាជមរុញកូនឱ្យបានចេះ | រៀនយកចំណេះចេះវិជ្ជា |
សង្ឃឹមថ្ងៃក្រោយ កូនភ្លឺថ្លា | ទីពឹងអាត្មាខ្លួនឯងបាន |
.ប៉ាចង់ឱ្យកូនកសាងខ្លួន | ថ្លៃថ្លាមាំមួនណាកល្យាណ |
ចំណែករូបប៉ាមិនប៉ុន្មាន | ឥឡូវខ្លួនប្រាណកាន់តែចាស់ |
.ប៉ាចង់ឱ្យកូនដើរផ្លូវត្រូវ | ព្យាយាមប្រដៅទូន្មានណាស់ |
ឱ្យស្គាល់ខុសត្រូវ ឱ្យបានច្បាស់ | កុំឱ្យប្រទះផ្លូវអបាយ |
.ចូរកូនរក្សាវង្សត្រកូល | បងប្អន្អូមិត្តមូល កុំខ្ចាត់ខ្ចាយ |
ល្បែងស្រី ល្បែងស្រា ចៀសឱ្យឆ្ងាយ | បាបមិត្តទាំងឡាយកុំពាក់ព័ន្ធ |
.ប៉ាចង់ឃើញកូនបានក្តីសុខ | សម្បត្តិស៊ីចុកមានគ្រប់ក្រាន់ |
បើមានកូនចៅ ប្តីប្រពន្ធ | កុំបីរិះគន់ ទាស់តែងគ្នា |
.ឥឡូវកូនប៉ាទាំងឡាយអើយ | ពុកម៉ែចាស់ហើយកូនពុំងា |
អ្វី ៗ ផ្ញើលើកូនគ្រប់គ្នា | ជា ប្ញ ពុំជា នៅលើកូន |
បំណងរបស់ពុក
Subscribe to:
Post Comments (Atom)
Good meaning!! who is a writter or you wrote, so great!
សូមអរគុណសំរាប់ការសរសើរ តែខ្ញុំមិនសរសេរខ្លួនឯងទេ។ ខ្ញុំចង់សរសេរកំណាព្យឲ្យដូចបងដែរតែមិនពិរោះសោះ ធ្វើម៉េច?